
ធ្វើការពីផ្ទះដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីត-១៩ ដោយប្រើប្រាស់ FortiGate Firewall
នៅក្នុងអំឡុងពេលមេរោគកូវីត-១៩ កំពុងតែរាត្បាតនឹងមានអ្នកឆ្លងនិងអ្នកស្លាប់នៅលើពិភពលោកកំពុងតែកើនឡើង ដូច្នេះហើយដើម្បីការពារនឹងប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះនៅតាមបណ្ដារស្ថាប័នជាច្រើនបានសម្រេចចិត្តឲ្យបុគ្កលិករបស់ខ្លួនអាចធ្វើការពីផ្ទះរបស់ខ្លួនដើម្បីកាត់បន្ងយនូវការជួបជុំគ្នាដែលជាហេតុនាំឲ្យមានការចម្លងជំងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដើម្បីភាពងាយស្រួលក្នុងការធ្វើការពីផ្ទះ គឺ ទិចណូឡូជី(Technology) នៅលើ Fortinet មានឧបករណ៍សុវត្តិភាពមួយគឺ FortiGate Firewall ដែលអាចជួយសម្រួលឲ្យបុគ្កលិកដែលធ្វើការពីផ្ទះអាចទំនាក់ទំនងពីអិនធើណេត(Internet) គ្រប់ទីកន្លែងទៅក្រុមហ៊ុន (Remote VPN) ដើម្បីទាញយកឫរក្សាទិន្នន័យដែលខ្លួនចង់ធ្វើមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្តិភាព។ ហើយនៅលើ FortiGate Firewall មានគុណសម្បិត្តិជាច្រើនទៀតដូចជា៖
- ជាឧបករណ៍ដែលអាចការពារនូវHacker ដែលព្យាយាមលួចនូវទិន្នន័យ
- ឧបករណ៍សុវត្តិភាពជំនាន់ថ្មី (Next Generation Firewall)
- ការពារពីមេរោគផ្សេងៗ ដែលព្យាយាមជ្រៀតចូលក្នុងស្ថាប័នរបស់យើងក្នុងគោលបំណងអ្វីមួយ
- មាន Smart
Wan technology (SD-WAN) មួយដែលអាចបង្កើតនូវ ការសម្រេចចិត្ត (Decision)
ដ៏ល្អសម្រាប់ ចរាចរណ៍អិនធើណេត (Internet Traffic) របស់អ្នកតាមរយៈ
Application Detection Rule នឹង Link Performance
- អ្វីដែលពិសេសជាងគេនោះ គឺការប្រើប្រាស់ ការទំនាក់ទំនងពីអិនធើណេត(Internet) គ្រប់ទីកន្លែងទៅក្រុមហ៊ុន(Remote VPN) គឺមិនគិតលុយលើ License ឡើយ
ដូចនេះហើយ បើអ្នកប្រើប្រាស់នូវឧបករណ៍សុវត្តិភាពមួយនេះ អ្នកនឹងទទួលបានផលប្រយោជន៍ជាច្រើន ហើយក៏ងាយស្រួលក្នុងការធ្វើការពីផ្ទះ ឫទីកន្លែងផ្សេងទៀតដោយមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្តិភាពក្នុងការទាញយកឫរក្សាទុក ទិន្នន័យ និងឯកសារនានា។
បើអ្នកចង់ដឹងកាន់តែច្បាស់អំពីឧបករណ៍សុវត្តិភាពមួយនេះអ្នកអាចទំនាក់ទំនងទៅក្រុមហ៊ុន ប្រសិទ្ធសូលូសិន (Proseth Solution) បាន ដើម្បីពិគ្រោះនូវព័ត៌មានលំអិត។